Khmer

បេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ
កេរ្តិ៍ដំណែលនារយៈកន្លះសតវត្ស
ក្រុមប្រឹក្សា
គណៈកម្មាធិការរួម
លេខាធិការដ្ឋាននៃគណៈកម្មាធិការទនេ្លមេគង្គ
គណៈកម្មាធិការជាតិទនេ្លមេគង្គ
លេខាធិការដ្ឋានគណៈកម្មាធិការជាតិទនេ្លមេគង្គ

បេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ
ដើម្បីជំរុញ​​​​ និងសម្របសម្រួលការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទឹក​និងធនធានពាក់ពន័្ឋ ឯទៀត​ប្រកបដោយនិរន្តរភាព ​ដើម្បីជាផលប្រយាជន៍របស់ប្រទេសជាសមាជិក និង សុខមាលភាពរបស់ប្រជាជនតាមរយៈការអនុវត្តបណ្តាកម្មវិធី និងសកម្មភាពជាយុទ្ធ​សាស្ត្រ និងផ្តល់ពត៌មានវិទ្យាសាស្ត្រព្រមទាំងការផ្តល់យោបល់នយោបាយ។

កេរិ៍្តដំណែលរយៈពេលកន្លះសតវត្ស
គណៈកម្មការទនេ្លមេគង្គ មានដើមកំណើតដំបូងចេញពីគណៈកម្មាធិការមេគង្គេនៅឆ្នាំ ១៩៥៧​ និងក្រោយមកប្តូរឈ្មោះមកជាគណៈកម្មាធិការបណ្តោះអាសន្នសំរាប់សម្រប សម្រួលការសិក្សាស្រាវជ្រាវអាងទនេ្លមេគង្គក្រោមទាំងបួន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសី្តពីកិច្ចសហប្រតិបតិ្តការ​ និងអភិវឌ្ឍន៍អាងទនេ្លមេគង្គប្រកប​ ដោយនិរន្តរភាព។​ នាពេលេនោះដែរ គណៈកម្មការ​ទនេ្លមេគង្គដែលហៅកាត់ថា (អេម អ ស៊ី) ក៏បានចាប់បដិសន្ធិឡើង។​​ គណៈកម្មការទនេ្លមេគង្គ មានអង្គការចាត់តាំងរបស់ខ្លួន ដូចតទៅ៖ ក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន។

ក្រុមប្រឹក្សា
ប្រទេសជាសមាជិកបានបងើ្កតគណៈកម្មាធិការជាតិទនេ្លមេគង្គរបស់ខ្លួន ដើម្បីផ្តល់ការ គាំទ្របនែ្ថមដល់គណៈកម្មការទនេ្លមេគង្គ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ ក្រុមប្រឹក្សារបស់គណៈកម្មការទនេ្លមេគង្គ រួមមានសមាជិក១រូបតំណាងឲ្យប្រទេស ជាសមាជិកនីមួយៗ​ ដែលមានឋានៈជារដ្ឋមន្ត្រី ឬ​ សមាជិកគណៈរដ្ឋមន្តី្រ។​ ក្រុមប្រឹក្សា ជាអ្នកកំណត់​គោលនយោបាយ ចេញសេចកី្តសំរេច និងផ្តល់ការណែនាំចាំបាច់ឯទៀត ពាក់ព័ន្ធដល់ការជំរុញគាំទ្រ សហប្រតិបតិ្តការ និងការសម្របសម្រួលដល់សកម្មភាព និងកម្មវិធីរួមក្នុងគោលបំណងអនុវត្តឲ្យសមេ្រចកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥។

គណៈកម្មាធិការរួម
មានសមាជិក​ ១រូប តំណាងឲ្យប្រទេសជាសមាជិកនិមួយៗ ដែលមានឋានៈចាប់ពី ប្រធាននាយកដ្ឋានឡើងទៅ។​ គណៈកម្មាធិការរួម មានតួនាទីអនុវត្តគោលនយោបាយ និង សេចកី្តសំរេចរបស់ក្រុមប្រឹក្សា និងមានភារកិច្ចគ្រប់គ្រងដឹកនាំសកម្មភាពការងារ របស់លេខាធិការដ្ឋាននៃគណៈកម្មការទនេ្លមេគង្គ។

លេខាធិការដ្ឋានៃគណៈកម្មការទនេ្លមេគង្គ
លេខាធិការដ្ឋាននៃគណៈកម្មាទនេ្លមេគង្គ មានភារកិច្ចបំរើនូវបចេ្ចកទេស និងរដ្ឋបាល ដល់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម។​ ក្រោមការគ្រប់គ្រងដឹកនាំរបស់ គណៈកម្មាធិការរួម​។ នាយកប្រតិបតិ្តនៃលេខាធិការដ្ឋាន មានភារកិច្ចទទួលខុសត្រូវ ចំពោះដំណើរការការងារប្រចាំថៃ្ងរបស់មន្ត្រីជំនាញ និងបុគ្គលិកបំរើការទូទៅជាង​ ១០០នាក់។​ គណៈកម្មាធិការជាតិទនេ្លមេគង្គ គឺជាដៃគូដ៏សំខាន់សំរាប់សកម្មភាព គណៈកម្មការទនេ្លមេគង្គ នៅតាម ប្រទេសជាសមាជិកទាំងបួន។

គណៈកម្មាធិការជាតិទនេ្លមេគង្គ
គណៈកម្មាធិការជាតិទនេ្លមេគង្គ មាននាទីបំរើសេចក្តីត្រូវការរបស់សមាជិកកុ្រមប្រឹក្សា និងសមាជិកគណៈកម្មាធិការរួមរបស់ប្រទេសជាតិខ្លួន។​ ទិសដៅរួមរបស់ គណៈកម្មាធិការជាតិទនេ្លមេគង្គ គឺកិច្ចសហប្រតិបតិ្តការតាមរយៈការផ្តល់ការសំរបសំរួល ការងាររវាងគណៈកម្មការទនេ្លមេគង្គ និងរដ្ឋាភិបាលជាតិ និងតាមរយៈការងារសំរបសំរួល រាល់សកម្មភាពពាក់ព័ន្ធនានារបស់គណៈកម្មការទនេ្លមេគង្គនៅក្នុងក្របខ័ណ្ឌជាតិ។​ រចនាសម្ព័ន្ធ និងសមាសភាពរបស់គណៈកម្មាធិការជាតិ ទនេ្លមេគង្គនៃប្រទេសនិមួយៗ មានការខុសប្លែកគ្នា។ គណៈកម្មាធិការជាតិទនេ្លមេគង្គនិមួយៗ មានលេខាធិការដ្ឋាន ជាជំនួយការ។

លេខាធិការដ្ឋានគណៈកម្មាធិការជាតិទនេ្លមេគង្គ
លេខាធិការដ្ឋានគណៈកម្មាធិការជាតិទនេ្លមេគង្គ​ មានភារកិច្ចធ្វើជាលេខាធិការនៃគណៈ​កម្មាធិការជាតិទនេ្លមេគង្គ ដោយធ្វើជាជំនួយការក្នុងការស្វែងយល់ និងសំរបសំរួលកម្ម វិធីនានារបស់គណៈកម្មការទនេ្លមេគង្គ ជួយដល់ក្រសួងមន្ទីរជាតិ ពាក់ព័ន្ធក្នុងសកម្មភាព នានារបស់គណៈកម្មការទនេ្លមេគង្គ និងជួយដល់ការរៀបចំចាត់ចែងព្រឹត្តការណ៍ អន្តរជាតិនានាមានជាអាទិ៍ការរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា និងការប្រជុំរបស់ គណៈកម្មា​ធិការរួម។


Member of the MRC Council for Cambodia

H.E. Mr. Lim Kean Hor
-Minister of Water Resources and Meteorology
-Chairperson of Cambodia National Mekong Committee
-Member of the MRC Council for Cambodia
-Chairperson of the MRC Council for 2011-2012

Member of the MRC Joint Committee for Cambodia

H.E. Mr. Te Navuth
-Secretary General of Cambodia National Mekong Committee
-Member of the MRC Joint Committee for Cambodia
-Cambodia National Mekong Committee

Cambodia National Mekong Committee

#364, Monivong Boulevard, Sangkat Phsar Deum Thkov
Khan Chamkar Morn, Phnom Penh, Cambodia
Tel: (+855-23) 216 514
Fax: (+855-23) 218 506
Email: cnmcs@cnmc.gov.kh
Website: www.cnmc.gov.kh